ការលេចឮពាក្យចចាមអារ៉ាមអំពីការបាត់មុខរបស់អនាគតមេដឹកនាំរបស់ប្រទេសចិន
ពាក្យចចាមអារ៉ាមលេចឮកាន់តែខ្លាំងទាក់ទងនឹងការបាត់មុខ អនាគតមេដឹកនាំចិន លោក Xi Jinping ។
មានការរំពឹងថា លោក Xi Jinping នឹងទទួលការតែងតាំងឲ្យធ្វើជាមេដឹកនាំប្រទេសថ្មី នៅរដ្ឋសភាបក្សកុម្មុយនីស្តនៅខែក្រោយ។
ប៉ុន្តែគេមិនបានឃើញ វត្តមានរបស់លោក Xi Jinping អស់រយៈពេល១សប្តាហ៍ មកហើយ ដោយខកខានមិនបានចូលរួមការណាត់ជួបសំខាន់ៗរួមទាំង ការជួបប្រជុំជាមួយ នឹងរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton ផងដែរ។
ពុំមានការពន្យល់ជាផ្លូវការណាមួយអំពីការ អវត្តមានរបស់លោក Xi Jinping ទេ ដែល ជៀសមិនផុតពីការបង្កឲ្យមានពាក្យចចាមអារ៉ាមជាច្រើន រួមទាំងការយល់ ឃើញថាលោក Xi Jinping អាចជាជនរងគ្រោះនៃការប្រកួតប្រជែងផ្ទៃក្នុងដើម្បី អំណាច៕ (Radio Australia)