ស្លាប់​ជា​ច្រើន​នាក់​​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែកនិងបាញ់ប្រហារ​​នៅ​ឥណ្ឌូនេស៊ី​

សារព័ត៌មាន​​ Cambodia News/

​ឥណ្ឌូនេស៊ី (១៤ មករា​ ២០១៦) ៖ មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់​ និងការបាញ់ប្រហារ​នៅ​ក្នុង​ទីក្រុង​Jakarta​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការចុះផ្សាយ​លើ​គេហទំព័រ Channel News Asia​។

2ការផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ប៉ុស្ដិ៍​ប៉ូលិស នៅ​ជិត​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​។ ក្នុង​ចំណោម​អ្នក​ស្លាប់ ក៏​មាន​ប៉ូលិស​ផងដែរ ប៉ុន្ដែ​មិន​ទាន់​បញ្ជាក់​ថា​មាន​អ្នករបួស​ប៉ុន្មាន​នាក់​ទេ​។ ក្រោយពេល​កើតហេតុ ដងផ្លូវ​នៅ​កន្លែង​កើតហេតុ​ត្រូវ​បាន​បិទ ហើយ​ការិយាល័យ​អង្គការសហប្រជាជាតិ​ដែល​នៅ​ជិត​នោះ ត្រូវបាន​បញ្ជា​ឲ្យ​បុគ្គលិក​ចាកចេញ​ពី​អគារ​ជាបន្ទាន់​។​

​ខណៈ​នេះ​មន្ដ្រី​រក្សា​សន្ដិសុខ​បាន​ដាក់ពង្រាយ​នៅ​ជុំវិញ​តំបន់​កើតហេតុ ហើយ​កំពុង​បើក​ការស៊ើបអង្កេត​។ សូមបញ្ជាក់​ថា បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​គ្រាប់បែក​ចំនួន​៦​គ្រាប់​បាន​ផ្ទុះឡើង​។ សាក្សី​នៅ​កន្លែង​បាន​និយាយថា បាន​ឃើញ​មនុស្ស​ស្លាប់ និង​មាន​ស្នូរ​កាំភ្លើង​បន្លឺឡើង​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ព័ត៌មាន​បញ្ជាក់ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ បង្កឡើង​ដោយ​ក្រុម​ណា​នោះ​ទេ ប៉ុន្ដែ​កន្លងមក​ប៉ូលិស​ឥណ្ឌូនេស៊ី​ថា​បាន​ទទួល​សារ​ព្រមាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម ថា​អាច​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​នៅ​ឥណ្ឌូនេស៊ី​។ ទោះជា​យ៉ាងនេះ​ក្ដី នៅ​មិនទាន់មាន​ភស្ដុតាង​បង្ហាញថា ក្រុម​រដ្ឋ​អ៊ីស្លាម​ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​នេះ​នៅឡើយ​ទេ​៕

Related Articles

Back to top button
Close
Close