មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ ជូនដល់បង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កេីនការប្រុងប្រយ័ត្ន ខ្ពស់

Cambodia News/

ខេត្តពោធិ៍សាត់ យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ នៅថៃ្ងទី២០ -២២ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឱ្យ សីតុណ្ហភាពពី ២៥ °c – ៣០ °c ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី (១-៤) ម៉ែត្រ/វិនាទី នឹងមានភ្លៀង ផ្គរ រន្ទះ កម្រិតពីតិចទៅមធ្យម ក្នុងបរិមាណជាមធ្យមពី (១០,០–២០,០%) ។បេីភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលេីនៃស្រុកវាលវែង ស្ថានភាពកម្ពស់ ស្ទឹងពោធិ៍សាត់នឹងមានការកេីនឡេីង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបង ប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹង ដែលងាយរងគ្រោះ សូមបង្កេីនការប្រុងប្រយ័ត្ន ខ្ពស់ ជាពិសេសកូនតូចៗ។ — at តម្លៃនៃភាពស្មោះត្រង់ ធ្វើឲ្យជីវិតយើងមានក្ដីសុខ នឹងរស់នៅដោយគ្មានភាពភ័យខ្លាច៕

 

Related Articles

Back to top button
Close
Close