សម្ថកិច្ច​ចាប់​ជន​សង្ស័យ​៣​នាក់​​ពាក់​ព័ន្ធ​អំ​ពើ​វាយ​ប្លន់​ ​និង​ចែក​ចាយ​ថ្នាំ​ញៀន​

ភ្នំពេញ៖ កាលពីវេលា ម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ បងធំ មួយក្រុម កំពុងធ្វើសកម្មភាព វាយប្លន់ យកទ្រព្យសម្បត្ដិ ពីសំណាក់អ្នកដំណើរប្រហារ ត្រូវកម្លាំងនគរបាល ខណ្ឌសែនសុខ អន្ដរាគមន៍ ចាប់ខ្លួនបាន ភ្លាមៗចំនួន០៣នាក់ ស្ថិត នៅចំណុច ផ្ទះលក់ដូមួយកន្លែង លើដងផ្លូវលេខ បេតុង លេខ១៩៨៦ ស្ថិតក្នុង ភូមិភ្នំពេញ ថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនដៃដល់ដែល ត្រូវចាប់ខ្លួន រួមមាន ទី១-ឈ្មោះ យ៉ាន វណ្ណៈ អាយុ២២ឆ្នាំ ទី២-យ៉ាវ សំណាង អាយុ២៣ឆ្នាំ និងទី៣-ឈ្មោះ លី លាប អាយុ២១ឆ្នាំ អ្នកទាំងបីមាន មុខរបជា កម្មករសំណង់ ស្នាក់នៅផ្ទះ ជួលរួមគ្នា ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះ មានមាន គ្នា០២នាក់ ទី១-ឈ្មោះ សោម ភារម្យ អាយុ២៥ឆ្នាំ មានមុខរបជាអ្នក រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ត្រូវរបួសចំដើមដៃ ខាងស្ដាំ ចំណែកម្នាក់ទៀត ឈ្មោះ ណុប ស្រីកែវ អាយុ១៩ឆ្នាំ ត្រូវជាមិត្ដស្រី របស់គេ។

ប្រភពពីមន្រ្តីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឲ្យ ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះបាន ចេញពីបំរើការ នៅក្នុង ហាង ហេង ហេង ស្ថិតក្នុង សង្កាត់បឹងកក់២ ហើយ បានជិះម៉ូតូដឹកមិត្ដ ស្រីមកទិញបង្អែម ដល់ចំណុច កើតហេតុ ក៏ត្រូវបាន ជនសង្ស័យទាំង០៣ នាក់ក្នុងនោះ ឈ្មោះ យ៉ាន វណ្ណៈ បានដកខ្សែរ ក្រវ៉ាត់វាយ លើខ្លួនចំនួន០៣ខ្សែរ ក្រវ៉ាត់ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំ រឿង បញ្ជូនទាំង មនុស្ស និងវត្ថុតាងទៅ កាន់សាលាដំបូង តាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close