សម្តេចធិបតី ៖ រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនតាក់ស៊ីអគ្គិសនី វៀតណាម បើករកស៉ីនៅកម្ពុជានោះទេ

Cambodia News/

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធអំពីព័ត៌មានប្រឌិត លើបញ្ហារថយន្តអគ្គិសនី។

ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកាលពីខែធ្នូ ឆ្នាំ២០២៣ពីទីក្រុងតូក្យូ៖ រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនតាក់ស៊ីអគ្គិសនី វៀតណាម បើករកស៉ីនៅកម្ពុជានោះទេ ។

សូមស្តាប់សាររបស់ខ្ញុំឡើងវិញ ក្នុងពេលដែលខ្ញុំជួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនកាលពីថ្ងៃ ១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលមិនដែលបានផ្ដល់អាជ្ញាប័ណ្ណឲ្យរថយន្តតាក់ស៊ីអគ្គិសនីពីប្រទេសផ្សេងមកធ្វើអាជីវកម្មនៅកម្ពុជាទេ ហើយកម្ពុជាមិនទាន់មានតម្រូវការឲ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។

សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ពេលនេះជាពេលវេលាដែលត្រូវតែយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប រម៉កកង់បី (រថយន្តតាក់ស៊ី) ជាពិសេសអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានល្អប្រសើរ៕

 

Related Articles

Back to top button
Close
Close