ម៉ូតូ​បុក​ម៉ូតូវ​ ស្លាប់​ពីរ​នាក់ ​របួស​ធ្ងន់​ម្នាក់​

Cambodia News/

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១ និង​៤០​នាទី អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ១១ ខែ កក្កដា ​​បុរស​២​នាក់​បើក​ម៉ូតូ​យ៉ាង​លឿន ហើយ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ពួកគេ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​ស្ត្រី​ម្នាក់​ដែល​ជិះ​ជាមួយ រងរបួស​ជា​ទម្ងន់ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ កែង​ផ្លូវ​លេខ ១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២  ខណ្ឌចំការមន  ។​

cu1សាក្សី​ដែល​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើនេះ​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស វ័យ​ជាង ៤០ ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​ជ្រុង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១១៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន ខណៈ មកដល់​ចំណុច​កែង​ផ្លូវ​ព្រះសីហនុ ក៏ត្រូវ​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក នី​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BS 8485 ឌុប​ស្រី​ស្នេហ៍​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត  ដោយបាន​បើកបរ ក្នុង​ល្បឿន លឿន​ដូចគ្នា​ក៏​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល​ម៉ូតូ​គុប​ជ្រុង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​គុប​ជ្រុង ហោះ​ផ្លោង​អូស​ជាប់​ជាមួយ​ម៉ូតូ បោក​ក្បាល​ហូរឈាម​ស្រោច​ខ្លួន ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្នុង​ថ្លុកឈាម ។

ចំណែក​បុរស​ជា​ម្ចាស់​ម៉ូតូ នី​ច ក៏ត្រូវ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់បាត់​បង់ជីវិត​ដូចគ្នា រីឯ ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ ជាមួយ នឹង​បុរស​ជិះ​ម៉ូតូ នី​ច ក៏​ទទួលរង​របួសធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

​ក្រោយកើត​ហេតុ​ ​ភ្លាមៗសាកសពទាំង​ពីរ​គេ​នៅ​មិនទាន់ ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​បាន នឹង​កំពុង​ព្យាយាម​ទំនាក់ ទំនង​ទៅ​ក្រុមគ្រួសារ​របស់​សាកសព​ដើម្បី ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Related Articles

Back to top button
Close
Close