​សម្តេចធិបតី ៖ រាជ​រដ្ឋាភិបាល​រៀប​ចំផែន​ការ​ដើម្បី​ពង្រឹង​ការ​ផ្តល់សេ​វា​របស់​មណ្ឌល​សុខភាព ​និង​មន្ទី​រពេទ្យ​បង្អែក​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថារាជរដ្ឋាភិបាលនឹងរៀបចំផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្តដើម្បីពង្រឹងវិស័យសុខាភិបាលសាធារណៈឱ្យកាន់តែមានគុណភាព និងល្អប្រសើរសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបេ្តជ្ញាចិត្តខិតខំលើកកម្ពស់ សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងថា៖ «ល្ងាចមិញប្រជុំមួយល្ងាចជាមួយឯកឧត្តម ឈាង រ៉ា និងក្រុមការងារ ពង្រឹងវិធានគន្លឹះ ក្នុងការពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកម្រិត១ កម្រិត២ និងកម្រិត៣ រៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត ធ្វើយ៉ាងណាជំរុញការរៀបចំមណ្ឌលសុខភាពពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសម្ភារ និងថ្នាំឱ្យកាន់តែមានគុណភាពល្អប្រសើរ»។

សម្តេចធិបតីមានប្រសាសន៍ដូច្នេះថា៖ «ដំណាក់សំខាន់បំផុតដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្ការការឈឺស្កាត់របស់ពលរដ្ឋ គឺធ្វើយ៉ាងម៉េចខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនពលរដ្ឋ ដើម្បីឱ្យអាហារូបត្ថម្ភដល់ពលរដ្ឋបានល្អ»៕

 

Related Articles

Back to top button
Close
Close