លោក ស៊ុន ចាន់​ថុ​ល ចុះ​ពិនិត្យ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ព្រំដែន​ព្រឹក​នេះ

សារព័ត៌មាន​​ Cambodia News​/

បន្ទាយមានជ័យ (១៩ កញ្ញា ២០១៦) ៖ តាម​ការ​ឲ្យ​ដឹង​ពី​លោក គឹ​ម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា ម៉ោង​ប្រហែល​10​ព្រឹក ថ្ងៃ​ទី​19 ខែកញ្ញា ឆ្នាំ​២០១៦ នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អញ្ជើញ​ចុះ​ពិនិត្យ​មើល និង​អបអរសាទរ​កា​រត​ភ្ញា​ប់​ផ្លូវដែក​កម្ពុជា​-​ថៃ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លើ​ស្ពាន​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ចំណុច​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​-​ថៃ​នៅ​ព្រំដែន​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ គេ​ឃើញ​មាន​ចង​ជា​បដា​ស្តី​ពី​ការ​អបអរ​ទាំង​ព្រឹក​ទៀត​ផង​៕

2

Related Articles

Back to top button
Close
Close