​សម្ដេច​​តេ​ជោ ​៖ អតីត​កាល​​បាន​​រុញ ​ឲ្យ​​យើង​​មក​ដល់​​បច្ចុប្បន្ន​​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៩ កុម្ភៈ ២០១៧) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែងថា អតីតកាល​នោះ​ហើយ ដែល​បាន​រុញ​ឲ្យ​មកដល់​បច្ចុប្បន្ន ។​

យោងតាម​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​យុវជន​ម្នាក់ ដែល​បាន​ចូល​ខំ​មិន​នៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​​សម្តេច នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ជាហេតុ​នាំអោយ​សម្តេច​បា​ន​ឆ្លើយតប​វិញ​ថា “​គិត​ឲ្យ​ច្បាស់​ចៅ អតីតកាល​នោះ​ហើយ​ដែល​រុញ​​យើង​ឲ្យ​មកដល់​បច្ចុប្បន្ន ម្តាយ​ចៅ​បង្កើត​ចៅ​មក ក៏​ជា​អតីតកាល បើ​ចៅ​បំភ្លេច អតីតកាល​មិន​ខុសពី​បំភ្លេច​ម្តាយ​ខ្លួនឯង​ទេ ហើយក៏​មិន​ខុសពី​មេអំបៅ បំភ្លេច​កំណើត​ខ្លួន​ដែល ចេញពី​ដង្កូវ​ដែរ​”​។​

​សម្ដេច​តេ​ជោ បន្ដទៀតថា សម្ដេច​ជូន​យោបល់​ចៅ​ដោយ​ចិត្ត​ស្មោះត្រង់ ទ្រឹស្តី​ចៅ​មិនគួរ​ប្រើ​វា​នោះទេ​។​ ​អ​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Heng Sambohal បាន​ចូល​ខំ​មិន​លើ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា “​អតីត​ត្រឹម​ជា ស្រមោល បំភ្លេច​វា​ចោល​ហើយ​​បង្កើត​បច្ចុប្បន្ន​”៕

1

Related Articles

Back to top button
Close
Close