កម្ពុជាពង្រឹងការធ្វើសេចក្តីរាយការណ៍ព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន
Cambodia News
ដោយ៖ ហេង នាង
កាលពីថ្ងៃទី០៦ កញ្ញា ២០១២ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងបណ្តាអ្នកគ្រប់គ្រងកាសែតបានមកជួបជុំគ្នាផ្លាស់ប្តូរនិងស្រង់ បទពិសោធន៍គ្នាទៅវិញ ទៅមក ដើម្បីប្រយោជន៍លើកកម្ពស់ ដល់ការធ្វើ សេចក្តីរាយការណ៍ព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខនេះឲ្យកាន់តែមាន ប្រសិទ្ធិភាព។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាន បានទទួលយកអនុសាសន៍នានារបស់អ្នកគ្រប់ គ្រងសារព័ត៌មានជាតិ និងអន្តរជាតិនានាដើម្បីធ្វើដំណើរការផ្សព្វផ្សាយព័ត៌មានកាន់តែប្រសើរ និងទាន់ពេលវេលាប្រកបដោយ ខ្លឹមសារ និងទាន់ពេល។
ជាមួយគ្នានោះដែរលោក សយ សុភាព ដែរលជាអគ្គ នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយថា កន្លងមកការខ្វះ ខាតក្នុងពេលរាយការណ៍កិច្ចប្រជុំអាស៊ាន មានជាអាទិ៍ អ្នកនាំពាក្យពីកិច្ច ប្រជុំនីមួយៗ ដូចជាឯកសាររឹង និងទន់ ទីតាំងរបស់ អ្នកកាសែតដែលការផ្តល់សេវាអ៊ិនធើរណេតមិនជាប់ លាប់ និងមានល្បឿនយឺត និងការថតរូបរួម៕