ក្លិប​អ្នក​កាសែត​កម្ពុជា សហការ​ជា​មួយ​ទូត​ជប៉ុន រៀបចំ​កិច្ច​ពិភាក្សា​តុ​មូល​ស្តីពី​ «ទំនាក់​ទំនង​កម្ពុជា​-ជប៉ុន»​

សាព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា  បានរៀបចំកិច្ចពិភាក្សា តុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» ធ្វើឡើងនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel )

កិច្ចពិភាក្សាតុមូលនេះ ធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌ មាន បាន ស្វែង យល់ ដឹង បន្ថែម ទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការ អភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើ បទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយ ផ្សេងៗទៀតដល់កម្ពុជា។

កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាច លើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតសម្រាប់យក ទៅផ្សព្វផ្សាយជាព័ត៌មាន៕

Related Articles

Back to top button
Close
Close