កូរ៉េ​ខាង​ជើង​រង​គ្រោះ​ធម្មជាតិ​ធ្ងន់​ធ្ងរ

អាជ្ញាធរកូរ៉េខាងជើង ឲ្យដឹងថា ខ្យល់ព្យុះទីហ្វុងមានឈ្មោះថា Bolaven ដែល វាយប្រហាររដ្ឋកោះនេះកាលពីសប្តាហ៍មុន បានបណ្តាលឲ្យពលរដ្ឋ ៤៨នាក់ ស្លាប់, ជាង៥០នាក់ទៀតរងរបួស ឬបាត់ខ្លួន ហើយពលរដ្ឋ ២ម៉ឺននាក់បាត់បង់ផ្ទះ សម្បែង។

របាយការណ៍ក៏ឲ្យដឹងផងដែរថា ខ្យល់ព្យុះនេះ បានបំផ្លិចបំផ្លាញដីស្រែចម្ការ ចំនួន ៥ម៉ឺនហិកតារ។

កូរ៉េខាងជើង ក៏កំពុងតែទប់ទល់ជាមួយនឹងផលប៉ះពាល់នៃទឹកជំនន់កាលពីខែមិថុនា និង កក្កដា នៅឡើយ ដែលគ្រោះទឹកជំនន់នេះបណ្តាលឲ្យ មនុស្សជាង ១៦០នាក់ បាត់ បង់ជីវិត និងរាប់រយនាក់ទៀតបាត់ខ្លួន៕ (Radio Australia)

Related Articles

Back to top button
Close
Close