វៀតណាម​បន្ត​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ក្នុងស្រុក​១៨​ករណី​បន្ថែមទៀត

សារព័ត៌មាន​ Cambodia News/

វៀតណាម​ (១៩ កុម្ភៈ ២០២១) ​៖  តាម​ប្រភពពី​សារព័ត៌មាន ចិន​ស៊ីន​ហួរ​ ​កាលពី​ម្សិលមិញ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង COVID-19 ក្នុងស្រុក​ថ្មីៗ​ចំនួន១៨​ករណី​បន្ថែមទៀត​។ 

​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ទាំងអស់ ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Hai Duong ភាគ​ខាងជើង​ប្រទេស ជាទី​ដែល​វីរុស​កូ​រ៉ូ​ណា COVID-19 បាន​ឆ្លង​រាលដាល​ខ្លាំង​បំផុតសម្រាប់​រលក​ថ្មី​នៅ​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ២,៣៤៧​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣៥​នាក់ និង​អ្នកជា​សះស្បើយ ១,៦០៥​នាក់​៕

Related Articles

Back to top button
Close
Close