ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា២០២២-២០២៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ឆ្នាំសិក្សា២០២២-២០២៣ ត្រូវចាប់ផ្តើមដំណើរការ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សា ផ្ដោតសំខាន់លើកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត វិស័យអប់រំ៕