ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងចំពោះការសាបព្រោះមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា បាន​បង្ហាញ​ការ​ប្រតិកម្ម​ខ្លាំង ចំពោះការសាបព្រោះមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រហូត កាត់ កាល បងប្អូន ម្តាយឪពុក ជារឿងហួសព្រំដែននៃសីលធម៌ និងទំនៀមទម្លាប់។

ឯកឧត្តមបណ្ឌិត បានចាត់ទុកការសាបព្រោះមនោគមន៍វិជ្ជារហូតឈានដល់ការកាត់កាលបងប្អូន និងម្តាយឪពុក គឺ​ជា​រឿង​ហួស​ព្រំដែន​នៃសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។

ឯកឧត្តមបណ្ឌិតបន្តថា ការប្រមូលផ្តុំគ្នាតាមជំនឿនៅភ្នំគូលេនបានកំពុងឈានទៅដល់ការបញ្ចប់ ហើយ​ឯកឧត្តមបណ្ឌិត​សង្ឃឹម​ថា​ការ​ប្រេះឆាទាំងឡាយ ជាពិសេសការបែកបាក់ក្រុមគ្រួសារ ដែលបង្កឡើងដោយការប្រកាន់ជំនឿខុសគ្នានេះនឹងត្រូវបញ្ចប់ដែរ​ជៀស​វាងករណីដែលការប្រមូលផ្តុំបានបញ្ចប់ ប៉ុន្តែបន្សល់ទុកនូវការបែកបាក់ក្រុមគ្រួសារ ដូចពាក្យចាស់ពោលថាទូកទៅ កំពង់នៅ៕

Related Articles

Back to top button
Close
Close