ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ និងជាសះស្បើយ១៣នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ July 26, 2022/
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន១៩នាក់ និងជាសះស្បើយចំនួន១៣នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,៦៣១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,៤២១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕