ប្រទះ​ឃើញ​សព​ បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ក្បែ​រ​ច្រាំង​ទន្លេ​បាសាក់​

ភ្នំពេញ : ​ ក្រុមកម្មករនៅលើ ទូកបូមខ្សាច់ ដែលស្ថិតនៅ ខាងក្រោយរោងចក្របារី រំដោះ បាន​ប្រទះឃើញសព បុរសម្នាក់អណ្តែតទឹកនៅ ក្បែរច្រាំងទន្លេបាសាក់។ ករណីឃើញ​សព​អណ្តែតទឹក នេះ ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខាង​ក្រោយ​រោងចក្របារីរំដោះ។

បើតាមលោកមេប៉ុស្តិ៍ ចាក់អង្រែលើ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ មានករណីបុរស​ម្នាក់ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី វេលាម៉ោង១១ និង៤៤នាទី ដោយ​មាន​​បន្សល់ទុកនូវ អាវ១ ស្បែកជើង១គូ បារី១កញ្ចប់ និងដែកកេះមួយ ព្រមទាំងមួក​ស្លឹក​មួយ។

​បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យ វិច័យ និងអំពាវនាវដល់បង ប្អូនណាដែលបាត់សមាជិក គ្រួសារ សូមមកពិនិត្យមើល សពដែលតម្កល់ទុកនៅវត្ត ចាក់អង្រែ៕

ដោយ៖ ហេង នាង​

សាកសព​ ដែល​ក្រុម​កម្មករនៅលើ ទូក​បូម​ខ្សាច់ ប្រទះឃើញ (រូប​ dap) ។
សាកសព​ ដែល​ក្រុម​កម្មករនៅលើ ទូក​បូម​ខ្សាច់ ប្រទះឃើញ (រូប​ dap) ។

Related Articles

Back to top button
Close
Close