ដោយសារតែរលកកម្តៅកើនឡើងខ្ពស់ ឥណ្ឌាព្រមានពីហានិភ័យនៃអគ្គិភ័យ

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ April 29, 2022

ញូដេលី ៖ តាមការចុះផ្សាយ​របស់សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាន​ព្រមានថា ​ ឥណ្ឌាកំពុងក្តៅខ្លាំង ដែលបង្កើនហានិភ័យនៃអគ្គិភ័យ ខណៈ​ដែល​រលកកំ​ដៅ​បាន​វាយ​ប្រហារតំបន់ជាច្រើន និងកន្លែងចាក់សំរាមបានឆេះនៅជាយក្រុង។

លោក Modi បានបញ្ជាក់ដូច្នេះថា​យើងកំពុង​ឃើញការ​កើន​ឡើង​នៃ​ឧប្បត្តិហេតុ​អគ្គិភ័យ​នៅ​កន្លែង​ផ្សេងៗ​គ្នាទាំងនៅក្នុងព្រៃ អគារសំខាន់ៗ និងនៅក្នុងមន្ទីរពេទ្យក្នុងរយៈ​ពេលប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

រដ្ឋធានីញូដេលី សីតុណ្ហភាពបានហក់ឡើងលើស៤០អង្សារសេអស់រយៈពេលជាច្រើនថ្ងៃ ហើយ​ត្រូវ​បាន​គេព្យាករណ៍ថា នឹងបន្តកើនឡើងប្រហែល ៤៤អង្សារសេ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយនឹងកំដៅរដូវក្តៅដ៏ខ្ពស់នៅតែកើតមានឡើង៕

 

Related Articles

Back to top button
Close
Close