អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌីស្កូ​តែក​ ត្រូ​វ​​បាន​​សម្រេច​ឲ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ ​យោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញបាន​ឲ្យដឹង​ថា ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវ​បាន​រដ្ឋបាលរាជធានីភ្នំពេញប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបន្តថា ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

Related Articles

Back to top button
Close
Close