កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ ជាសះស្បើយ៤៧៩នាក់ និងស្លាប់២២នាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៧៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន២២នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៦,៦១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៩, ១៣៤នាក់ និងស្លាប់សរុបចំនួន ២,១៧៦នាក់៕

Related Articles

Back to top button
Close
Close