កម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកញ្ញា
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 22, 2021
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ភូមិសាស្ត្ររា ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង មាន ធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ,ខេត្តកោះកុង និងខេត្តព្រះសីហនុ។
ចំពោះបាតុភូតធម្មជាតិនេះ ក្រសួងធនធានទឹក អំពាវនាវដល់សាធារជនសូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕