ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលស្វាគមន៍លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន

Cambodia News

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦  នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានទទួលស្វាគមន៍លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីការបរទេស ក៏ត្រូវបានទទួលស្វាគមន៍ដោយអគ្គលេខាធិការរងអាស៊ាន និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ហើយបានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តន៍សំខាន់ៗនៅក្នុងតំបន់ រួមទាំង ការតាមដានការងារពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ជុំវិញស្ថានភាពនៅមជ្ឈឹមបូព៌ា កាលពីខែមីនា និងមេសា ឆ្នាំនេះ ព្រមទាំង ការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នាពេលខាងមុខ។

ទស្សនកិច្ចនេះ ក៏មានការដាក់បង្ហាញរូបចម្លាក់របស់ហ្វីលីពីន ប្រគល់ជូនលេខាធិការដ្ឋានអាស៊ានផងដែរ។ ជារួម ទស្សនកិច្ចនេះ សង្កត់ធ្ងន់ពីការបន្តប្តេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ព្រមទាំងជំរុញការកសាងសហគមន៍អាស៊ាន សំដៅសម្រេចបាននូវឯកសារ “អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close