កូរ៉េខាងត្បូងរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពី Delta

​សារព័ត៌មាន Cambodia News/

កូរ៉េខាងត្បូង ៤ សីហា ២០២១) ​ខណៈកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដរលកទី៤ នៅថ្ងៃអង្គារទី៣ ខែសីហា យោងតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា ប្រទេស​កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មី Delta Plus ចំនួន២ករណីជាលើកដំបូង ។

Delta Plus គឺជាពូជរបស់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ហើយមានកំឡាយសរសៃប្រូតេអ៊ីនឈ្មោះ K417N ដែលកំឡាយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta ផងដែរ ហើយអ្នកវិទ្យាសាស្ត្រខ្លះនិយាយថា វីរុសបំប្លែងខ្លួន Delta Plus ប្រហែលជាអាចចម្លងសាហាវជាង Delta ទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ករណីវីរុស Delta Plus ត្រូវបានគេរកឃើញតិចតួចណាស់ ហើយប្រទេសដែលរាយការណ៍អំពីករណីវីរុសនេះមានដូចជា អង់គ្លេស ព័រទុយហ្គាល់ និងឥណ្ឌា៕

រភព៖ CNA

Related Articles

Back to top button
Close
Close