ព្រឹកនេះសម្តេចតេជោហ៊ុនសែនអញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូបព្រះបរមរូបមព្រះបរមរតនៈកោដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មិនា ២០២១) ៖ នាព្រឹកថ្ងៃ ១៩ ខែ មិនា ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអញ្ជើញពិនិត្យមើលការជួសជុលកែលម្អស្តូបព្រះបរមរូបមព្រះបរមរតនៈកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលស្ថិតនៅលើសួនច្បារសម្តេច ហ៊ុន សែនខាង កើតវិមានឯករាជ្យ។
បើតាមអភិបាលរាជធានីភ្នំពេញការជួសជុលកែលម្អស្តូបព្រះបរមរតនៈកោដ្ឋ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៩៥ ភាគរយ ហើយនឹងគ្រោងឲ្យ រួចរាល់នៅចុង ខែមិនានេះ។
លោកអភិបាលបានថ្លែងថាៈស្តូបព្រះបរមរតនៈកោដ្ឋ រដ្ឋបាលរាជ ធានីភ្នំពេញ បានជួសជុលនិងថែ ទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើង តែងប្រារព្វ ពិធីថ្វាយកុសល ឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខ័ន ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជារៀងរាល់ឆ្នាំ។
ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយព្រះទិវង្គតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅឯមន្ទីរពេទ្យធំ ក្នុងទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ ដែលជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជា៕