វិបត្តិដីធ្លីនៅកម្ពុជាអាចនាំឲ្យមានអស្ថិរភាព​ក្នុងសង្គម

ថ្ងៃ​ទី​៥ មករា​ ​២០១២ សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​​ថា ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា អាច​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម ដោយ​សារ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ នឹង​មាន​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​​ចំនួន ១០​នាក់ ហើយ​នឹង​បាន​ធ្វើ​ឲ្យ​​មនុស្ស​ប្រមាណ ៤០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ហិង្សា​នោះ។

លោក ស្ហ៊ន ម៉ាគីនថូស មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា សហរដ្ឋ​អាមេរិក​នៅ​តែ​ព្រួយ​បារម្ភ​ ពី​បញ្ហាទំនាស់​ដីធ្លី​ជា​ច្រើន​ដោយ​គ្មាន​ការ​ដោះស្រាយ​ អាច​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។

ពេល​នេះ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទទួល​យក​បត្តិ​របស់​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ ដែល​បាន​ស្នើ​ឲ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ក្រុមហ៊ុន ឲ្យ​ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួកគាត់ ចំពោះ​ការ​បាត់បង់​ដីធ្លី​នោះ៕

Related Articles

Back to top button
Close
Close