ម៉ាឡេស៊ីបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន២,៤៣៧ករណី និងស្លាប់០៩នាក់ទៀត

សារព័ត៌មាន​ Cambodia News/

គូឡាឡាំពួរ (១ មីនា ២០២១) ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៨ ខែកម្ភៈម្សិលមិញ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៣៧៤ករណីបន្ថែមទៀត។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០២ករណីប៉ុណ្ណោះ ដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៩នាក់បន្ថែទៀតផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៣០០,៧៥២ករណី ក្នុងនោះស្លាប់ ១,១៣០នាក់ និងជាសះស្បើយ ២៧៣,៤១៧នាក់ ឬស្មើនឹង ៩០.៩%៕

 

 

 

Related Articles

Back to top button
Close
Close