បន្ទាប់ពី​ស្ងាត់​ជិត​២​ខែ​ វៀតណាម​រកឃើញករណី​ឆ្លង​កូ​វីដ​១៩​ក្នុង​សហគមន៍​ជាថ្មី ​

សារព័ត៌មាន​ Cambodia News/

វៀតណាម (២៨ មករា ២០២១) ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ប្រទេស​នេះ​មិនមាន​ការឆ្លង​ក្នុង​សហគមន៍​សោះ​រយៈពេល​៥៥​ថ្ងៃ​ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានបញ្ជាក់​ពី​ករណី​ឆ្លង​កូ​វីដ​១៩​ល​ក្នុង​សហគមន៍​ចំនួន​២​ករណី នៅ​ខេត្ត​ភាគ​ខាងជើង Hai Duong និង Quang Ninh  ។

​អ្នកជំងឺ​ទី​១៥៥២ គឺជា​ស្ត្រី​អាយុ​៣៤​ឆ្នាំ​ដែល​ធ្វើ​ការឲ្យ​ក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុង​ខេត្ត Hai Duong​។ នាង​រស់នៅ​Hung Dao នៃ​ទីប្រជុំជន Chi Linh និង​បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្មការិនី​ម្នាក់​ផ្សេងទៀត​ក្នុង​ទីប្រជុំ​ជននេះ ដែល​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​កូ​វីដ​នៅពេល​ត្រឡប់​មកពី​ប្រទេស​ជប៉ុន​វិញ​កាលពី​សប្តាហ៍​មុន​។​

គេ​មិនទាន់​ច្បាស់​ទេ​ថា​តើ​ស្ត្រី​រូបនេះ​ដែល​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ១៧ ខែមករា​បាន​ឆ្លង​វីរុស​នេះ​ឬយ៉ាងនោះទេ​។ ជុំវិញ​ករណី​អាជ្ញាធរ​សុខាភិបាល Hung Dao បាន​បើក​ការស៊ើបអង្កេត​ដើម្បី​តាមរក​មនុស្ស​ទាំងអស់​ដែល​បាន​ទាក់ទង​ជាមួយ​នាង​។​

​ចំណែក​អ្នកជំងឺ​ទី​១៥៥៣ គឺជា​បុគ្គលិក​អាយុ​៣១​ឆ្នាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Van Don ក្នុង​ខេត្ត Quang Ninh និង​រស់នៅក្នុង​តំបន់ Hong Ha របស់​ខេត្ត​នេះ​។ ដោយ​ធ្វើការ​នៅ​អាកាសយានដ្ឋាន គាត់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជាច្រើន​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែមករា​នេះ ប្រទេស​វៀតណាម​មាន​ក​រ​ណី​កូ​វីដ​សរុប​១,៥៥៣​ករណី ស្លាប់​៣៥​នាក់​និង​ជាសះស្បើយ ១,៤៣០​នាក់​៕

Related Articles

Back to top button
Close
Close