សម្ដេចតេជោ ៖ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា មិនទាន់បិទបញ្ចប់នោះទេ ​ តែគ្រប់គ្រងបានហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ ធ្នូ ២០២០) ៖ ក្នុងឱកាស​ ថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធ នឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា មិនទាន់បិទបញ្ចប់នោះទេ តែយើង​​គ្រប់គ្រងបានហើយ ​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់​ថា ស្ថានភាពនេះមិនដូចនឹងព្រឹត្តិការណ៍ ៣វិច្ឆិកានោះទេ ដោយ​សារនៅមានមូលហេតុមួយចំនួន ដូចជាការនៅមិនទាន់ដឹងអស់អំពីទីកន្លែង​ដែល​អ្នកជំងឺកូវីដ១៩ បានទៅដល់ជាដើម។

សូមជម្រាប​ជូន​ថា នៅព្រឹកនេះ​កម្ពុជាបន្តរកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មីដែលពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍វិច្ឆិកា ដែល​កើតឡើង​លើកុមារជនជាតិខ្មែរ អាយុ១ឆ្នាំ នៅ​សង្កាត់​និរោធ ដែលត្រូវជាកូនប្រុស​របស់​ស្រ្តី​ផ្ទុកកូវីដ១៩ រកឃើញ​នៅថ្ងៃទី២៩វិច្ឆិកា៕

Related Articles

Back to top button
Close
Close