ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៦ តុលា ២០២០) ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារសូមព្រះអនុញ្ញាត និងអនុញ្ញាតអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយយាងទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព៕

 

Related Articles

Back to top button
Close
Close