មន្ត្រីយោធាម្នាក់ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនករណីសម្លាប់ប្រពន្ធខ្លួនឯង​

សារព័ត៌មាន​ Cambodia News/

ខេត្តព្រះវិហារ (២៥ កញ្ញា ២០២០) ៖ កម្លាំងការិយាល័យទី២ របស់កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីយោធានៅអង្គភាព វរសេនាតូច៣៨២ ករណីឃាត កម្មលើប្រពន្ធ រួចយកសពទៅកប់ក្រោយផ្ទះ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ជាមួយនឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ ខណៈដែលការចុះឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។

តាមរបាយការណ៍របស់សមត្ថកិច្ចកាលពីវេលាម៉ោង២១ះ០០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចUTM (៤៥២៧៥១-១៥៧៦១៧៧) ចម្ងាយពីស្នាក់ការសន្តិសុខលេខ២០៦ របស់ខេត្តឧត្ដរមានជ័យស្ថិតនៅភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីឃាតកម្ម មួយបានកើតឡើង ។

របាយការណ៍ដដែលបន្តថា មូលហេតុ ប្តីប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នា ជាហេតុធ្វើឲ្យប្តីទប់កំហឹងមិនបាន ស្ទុះទៅចាប់ជើង ប្រពន្ធដួលបោកក្បាលទៅនិងការូ បណ្ដាលឲ្យសន្លប់ រួចអូសចូលក្នុងបន្ទប់ទឹក ហើយចាប់ក្បាលអុក និងការូជាច្រើនដងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រហូតដល់យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០ នាទី ទើបជនសង្ស័យយកកន្ទេល មករុំសាកសព រួចយកទៅកប់នៅក្រោយផ្ទះចម្ងាយ៥០ម៉ែត្រ ដើម្បីបំបាត់ភស្តុតាង។

សូមជម្រាបថា ជនសង្ស័យមានតួនាទីជាអនុសេនីយ៍ឯក ស៊ិន សឺម មេបញ្ជាការរង គ៣ វរសេនាតូចលេខ៣៨២ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះឈ្មោះ ហូយ ផល្លា ភេទស្រីអាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំស្រុក កើតហេតុខាងលើ៕

Related Articles

Back to top button
Close
Close