គូ​ស្នេហ៍​ ១​គូ​ឈ្លោះ​ប្រ​កែក​គ្នា​ ភាគី​ប្រុស ​វាយ​ភាគី​ស្រី ​ខ្ទេច​មុខ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​​​ពេញ(១៥​ មករា ​២០១៤)៖ ​ កាល​ពីវេលា ​ម៉ោង​ ១១នឹ​ង០០ នាទី ​យប់​ថ្ងៃទី១​៤ ​ខែមករា​ ​គូស្នេ​ហ៍១​គូ ទា​ស់​​ពាក្យ​​សម្តីគ្នា​ ហើយជិះ​ម៉ូតូឌុបគ្នា ​ចេញពី​មជ្ឍមណ្ឌល ​កោះពេ​ជ្របំណងទៅ​ផ្ទះ ប៉ុ​ន្តែ​​មក​ឈប់​​ប្រ​កែកគ្នា​ នៅចំ​ណុចតា​មបណ្តោយផ្លូ​វសុ​ធារស ​ទល់មុ​​ខក្លោងទ្វា​​រចូល​ខា​​រ៉ា អូខេ​សូ​ល ​ក្នុង​​សង្កាត់​​​ទន្លេបា​សាក់ ​ខណ្ឌចំ​ការមន​​ ​ហើយ​​​ភាគីខា​ងប្រុសផ្ទុះហិង្សា ​វាយក្បាល និង​មុខ​​នារី​​ជាសង្សារ​​ ហូរ​​ឈាម​​ស្រោច​​ខ្លួន​ រួចយុវជនប​ង្កជិះម៉ូ​តូគេចខ្លួ​នបាត់។

​​that-0159ប្រភពព័ត៌មានពីយុវជនម្នាក់ ត្រូវមិត្តភកិ្តគូស្នេហ៍ខាងលើ បាននិយាយរៀបរាប់ ប្រាប់​សម​ត្ថកិ​ច្ចថា ​មុនពេលកើត ហេតុ នារីរងគ្រោះឈ្មោះ ពៅ អាយុជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក FZ ពណ៌ខ្មៅ ជាមួយយុវជនម្នាក់ ឈ្មោះ ក្កី អាយុ ជាង ២០ ឆ្នាំ ត្រូវ​ជាសង្សា​រ​នារីរងគ្រោះ ដោយពួកគេបានជិះម៉ូតូឌុបគ្នា ចូលទៅលេងកម្សាន្ត ក្នុងមជ្ឍមណ្ឌលកោះពេជ្រ ។

ប្រភពដដែលបានបន្តថា ក្រោយពីជិះម៉ូតូឆ្វែល ក្នុងកោះពេជ្រ អស់ចិត្តនោះ គឺ​នារី​រង​គ្រោះ​និង​សង្សា​រ​ បានប្រកែកគ្នាខ្លាំងៗ តាមដងផ្លូវ បង្កការភ្ញាក់ផ្អើលតាំងពីកោះពេជ្រ រហូត​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ពួកគេបានឈប់ម៉ូតូឈ្លោះគ្នា បែកផ្សែង និងប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ធ្វើឲ្យយុវជនជាសង្សារ ផ្ទុះហិង្សា​វាយនារីជា សង្សាររបស់ខ្លួន បណ្តាលឲ្យរងរបួសបែកក្បាល និងខ្ទេចមុខ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត រួចយុវជនបង្កបានជិះម៉ូតូគេច ខ្លួនបាត់​។​​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និង​បានអន្ត​រាគមន៍ ហៅរថយន្តសាមុយ មកដឹកនារីរងគ្រោះខាងលើនេះ ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព ខ្មែរសូវៀត ដើម្បីបន្តការសាកសួរនារីរងគ្រោះ តាម ចាប់យុវជនបង្កហេតុខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ទា​ក់ទិ​ន​នឹងករ​ណី​ខាង​លើ​នេះ​ ស​មត្ថ​កិ​ច្ច​នៅមិនទាន់​អា​ច​បញ្ជាក់ថា​ ​គូស្នេហ៍​មួយ​គូនេះទា​ស់ពាក្យស​ម្តីគ្នា ​ដោ​យសា​ររឿ​ង​អ្វី​ នោះទេ ប៉ុ​ន្តែ​តាមកា​រស​ន្និ​ដ្ឋានរបស់សមត្ថកិច្ច ​គឺ​ទំនា​ស់រ​​ហូ​តបង្ហូ​រ​ឈា​ម​ស​ង្សារខ្លួ​ន​ឯ​ង​បែ​ប​នេះ​ អាច​បង្កឡើ​ង​ដោ​យ​សា​រ​ភ្លើង​​ ប្រ​ភ័​ណ្ឌ​ ​រ​វា​ង​ភា​គី​ទាំង​២​ ​តែ​បើ​តា​ម​មិ​ត្តភ​កិ្ត​ ​រ​បស់​ពួ​កគេ​បា​ន​ប​ង្ហើ​ប​ថា ​ដោយសា​រភា​គី​ខា​ង​ប្រុ​ស ​អ​ស់​ចិ​ត្ត​នឹ​ង​នារី​ជា​ស​ង្សា​រ ​ក៏​ស​ម្រេចបង្កើ​ត​ទំនា​ស់​​ ​ដើ​ម្បី​ដោះ​ដៃ​យ​ក​រួ​ច​ខ្លួន៕​

that-0158

Related Articles

Back to top button
Close
Close