រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អំពាវនាវឲ្យមន្ត្រីចរាចរណ៍មើលតែរឿង «រំលោភ» ច្បាប់ចរាចរណ៍ធំធេង ហើយបន្ធូរខ្លះសិនផង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ ឧសភា ២០២០) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហើបនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនាយប់ថ្ងៃ០៣ ឧសភា ២០២០ថា ថ្ងៃចន្ទជាថ្ងៃចេញធ្វើការងាររបស់ប្រជាពលរដ្ឋដើម្បីរកស៊ីចិញ្ចឹមជីវិត។
ឯកឧត្តមបានអំពាវនាវឲ្យមន្ត្រីចរាចរណ៍ យកចិត្តទុកដាក់លើអ្នកប្រើប្រាស់យានយន្តដែលរំលោភច្បាប់ចរាចរណ៍ធំធេង ហើយប្រាប់ឲ្យសមត្ថកិច្ចបន្ធូរខ្លះផង។ ឯកឧត្តមបន្ថែមថា ការអនុវត្តច្បាប់នេះ គឺអនុវត្ត ៣៦៥ ថ្ងៃក្នុង ១ ឆ្នាំ មិនមែនតែ ១ អាទិត្យ ឬ ១ ខែ នេះទេ។
ការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ យ៉ាងដូច្នេះ ធ្វើឡើងក្រោយប៉ុន្មានថ្ងៃដែលនគរបាលចរាចរណ៍ប្រើប្រាស់វិធានការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ មានមជ្ឈដ្ឋានមួយចំនួនសរសើរ ខណៈមួយចំនួនរិះគន់ថា ការបន្តឹងច្បាច់ចរាចរណ៍នាពេលនេះហាក់គាបសង្កត់ពលរដ្ឋដែលមានជីវភាពខ្វះខាតហួសហេតុ៕