លាបពណ៌​ប្រទេស​ចិន​ដោយចេតនា​អាក្រក់ ! ​  រឿងភាគជប៉ុនឈ្មោះ « Vivant » ​​ប្រឌិត​សាច់រឿង​ប្រែ​ក្រឡាស់​ការធ្វើ​ទារណ្ឌកម្ម​​​ដ៏​ឃោឃៅ​​នៃ​​កងទ័ព​ជប៉ុន​ដែល​ឈ្លានពាន​ប្រទេសចិន​មក​ជា​តួអង្គចិន​  ​​​

Cambodia News

តារាល្បីល្បាញជា​ច្រើន​នាក់​របស់​ជប៉ុន​បាន​ចូលរួមសម្តែង​ ​​  ​ថ្លៃ​ផលិត​ខ្ពស់​​ៗ   ​ ​លោកស្រី Takaichi Sanae  ​​និយាយ​ថា​​ចង់មើល  ពេលថ្មីនេះ រឿងភាគ​ដែល​​​ផលិតដោយ​ស្ថានីយ​ទូរទស្សន៍  ​TBS TV របស់​​ជប៉ុន ​ឈ្មោះ​ « Vivant »​ រដូវកាលទីពីរ​​បាន​ត្រូវ​​ចាក់ផ្សាយ។ ​អត្រា​អ្នក​ទស្សនា​​ខ្ពស់  ​ក៏ប៉ុន្តែ ​សាច់រឿង​ប្រឌិត​ជ្រុលហួស។

​រឿងនេះ​បាន​ប្រឌិត​សាច់រឿង​ថា ​ភ្នាក់ងារ​​ស៊ើបការណ៍ចិន​បាន​​ធ្វើ​ទារណ្ឌកម្ម​ភ្នាក់ងារ​​ស៊ើបការណ៍​​ជប៉ុន​ដោយ​​​កាត់​ម្រាមដៃ​និង​វះ​​ពោះជាដើម ​​ ​ដែល​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមលោក​លើកទីពីរ ​តាមពិត​គឺ​ជា​​ទង្វើ​​ដ៏​ឃោឃៅ​របស់​​​កងទ័ព​​ជប៉ុន​ដែល​ឈ្លានពាន​ប្រទេសចិន​​បាន​ប្រព្រឹត្ត​លើ​អ្នក​តស៊ូ​ចិន​ដែល​ប្រឆាំង​ការ​ឈ្លានពាន​។  ​​ ​សាច់រឿង​បាន​មួលបង្កាច់​ប្រែ​ស​ជា​ខ្មៅ​  ​​មក​ជា​តួអង្គ​ចិន​​ ​​ក្នុងគោលបំណង​​បង្ក​ការប្រឈម​មុខ​​ដាក់គ្នា ​​ញុះញង់​​ការ​ចងគំនុំ​​​ចំពោះ​ប្រទេស​ចិន​។ ​លើសពីនេះទៅទៀត  ​រឿងនេះ​ក៏​បាន​បំភ្លៃ​​ដោយ​ស្ងៀម​ស្ងាត់​ៗ​នូវ​​​ទង្វើ​ដែល​កងទ័ព​ជប៉ុន​ធ្វើ​សកម្មភាព​ឈ្លានពាន​នៅក្រៅដែន​។ទស្សនិកជន​ជប៉ុន​មួយចំនួន​បាន​មញ្ចេញ​មតិ​ថា  ​រឿងភាគនេះ​បាន​ផ្សព្វផ្សាយ​ពី​អរិភាព​ចំពោះ​​​​​ចិន​​​។​

ថ្ងៃទី ២៨ ខែតុលា ​ប្រធាន​ទី​ភ្នាក់ងារ  TBS ​ជប៉ុន​បាន​អះអាងនៅពេល​ឆ្លើយតបនឹង​ការរិះគន់​របស់​​សារព័ត៌មាន​ចិន ​ CMG ​ចំពោះ​សាច់រឿង​​ « Vivant »​​​ថា  ​​​រឿងនេះជាស្នាដៃ​កម្សាន្ត​ដែល «ប្រឌិត​សុទ្ធសាធ»  គ្មានបំណង​ចង់​បន្តុះ​បង្អាប់​​ប្រទេសណាមួយជាពិសេស​នោះទេ។ ​អ្នក​ប្រើ​អ៊ីនធឺណិត​ជប៉ុន​បាន​បញ្ចេញ​មតិ​​ភ្លាមៗថា​ការប្រកែក​បែបនេះ​គឺ​ជា​លេស​
តែ​ប៉ុណ្ណោះ  ព្រោះក្នុងរឿង​បាន​​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​​​ពី​​ឈ្មោះ​ប្រទេស​​អរិភាព។​​​

សូមបញ្ជាក់ថា ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក  ​​ក្រសួង​ការបរទេស​ជប៉ុន​បាន​បណ្តាក់ទុន​សរុប​​លើសពី ៥៦០០០  លាន​​យេន​ជប៉ុន ​ដើម្បីលាប​ពណ៌​​ប្រទេសចិន​ និង​បំភាន់​​សាធារណៈមតិ ​ ​និង​មួលបង្កាច់​ប្រវត្តិសាស្ត្រ​  ​ខ្លឹមសារ​ដែល​បាន​ផលិត​និ​ង​ផ្សព្វ​​ផ្សាយ​មានដូចជា​ឃ្លីប​វីដេអូ​ AI ​អំពី​ការបំភ្លៃ​​ប្រវត្តិសាស្ត្រ​ដែល​ជប៉ុន​ឈ្លានពាន​ប្រទេស​ចិន ​ ​ការផ្តល់​ឯកសារ​មិនពិត​ចំពោះ​ម៉ូដែល​ AI ​  ​​​​ក៏ដូចជា​​ការ​ផលិត​​ភាពយន្ត​​​ជាដើម។​ ​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​​ចង់​វាតទី​​​កងទ័ព​​  ​និង​កំពុង​​​លាងសម្អាត​​បទ​​ឧក្រិដ្ឋ​​​​របស់​​ខ្លួន​ពី​អ្នក​ឈ្លានពាន​​ទៅជា​ « អ្នករងគ្រោះ​ក្នុង​​សង្គ្រាមលោកលើកទីពីរ »  ​ ដោយតាមរយៈ​ការប្រឌិត​​រឿង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close