ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសកើនលើស ២.០០០នាក់
សារព័ត៌មាន Cambodia News/
ចិន (១៩ កុម្ភៈ ២០២០) ៖ ចំនួនមនុស្សស្លាប់ដោយកូរ៉ូណាវីរុសនៅចិនបានកើនលើ២.០០០ កាលពីថ្ងៃពុធ ទី១៩កុម្ភៈ បន្ទាប់ពីមនុស្ស១៣២នាក់ទៀតបានស្លាប់នៅក្នុងខេត្តហ៊ូប៉ីសម្រាប់ថ្ងៃអង្គារ ។
ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិការសុខាភិបាលខេត្តក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន១.៦៩៣សម្រាប់ថ្ងៃអង្គារ ដែលនេះជាការធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសនេះទាបបំផុតគិតចាប់តាំងពីថ្ងៃ១១កុម្ភៈមក និងជាថ្ងៃទី២ជាប់គ្នាដែលចំនួនឆ្លងនៅក្រោម២.០០០ករណីក្នុងមួយថ្ងៃ។
ឯកសារមួយចុះផ្សាយក្នុងសារព័ត៌មានជំងឺឆ្លងរបស់ចិនមួយ បានពិនិត្យលើអ្នកឆ្លងវីរុសនេះចំនួន៧២.៣១៤នាក់នៅទូទាំងប្រទេសចិនកាលពីថ្ងៃ១១កុម្ភៈ។ក្នុងចំនួននេះ មាន៨០,៩ភាគរយចេញរោគសញ្ញាស្រាល ១៣,៨ភាគរយធ្ងន់ធ្ងរ និងមានតែ៤,៧ភាគរយទេដែលធ្ងន់ធ្ងរប្រឈមការបាត់បង់ជីវិត។
សម្រាប់មនុស្សមានអាយុ៨០ឆ្នាំឡើង អត្រាស្លាប់មានកម្រិត១៤,៨ភាគរយ។អ្នកជំងឺកើតរបេងប្រឈមការស្លាប់ខ្ពស់បំផុតបើសិនជាឆ្លងCovid-19 បន្ទាប់មកអ្នកកើតទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងលើសឈាម៕