យុវជនម្នាក់វាយនាយចឺម បែកក្បាល​​ ដោយចោទថា​ ឆាតទៅ​ញ៉ែសង្សារខ្លួន​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ ធ្នូ ២០១៩) ៖ កាល​រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​ មានការបង្កការភ្ញាក់ផ្អើល ជាខ្លាំងដោយយុវជនម្នាក់ប្រើហិង្សា វាយនាយចឺម ដែលជាតារាចំរៀងល្បីគួរសម យ៉ាងដំណំនៅចំណុចបុរីម្កុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយចោទប្រកាន់បានឆាតឆ្លងឆ្លើយ ស្នេហាទៅកាន់សង្សាររបស់ខ្លួន ​។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំ នៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបាន​យកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យរបួសត្រង់កំភួនដៃ ទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេ ធ្ងន់ធ្ងរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿង បញ្ជូនទៅតុលាចាត់ការ តាមនីតិវិធីច្បាប់៕

 

Related Articles

Back to top button
Close
Close