ម៉ូតូ​ធុន​ធំ​ បុក​ម៉ូតូ​សេ​១០០​ របួស​ធ្ងន់​ ​ស្រាល ​៣​នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃ ទី២៨ ខែធ្នូ ​គ្រោះ​ ថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយម៉ូតូធុនធំ ម៉ាក CBR ជិះទៅបុកម៉ូតូសេ១០០ ​ ចំពី​ ហៀងកង់ ក្រោយប៉ើង របួសធ្ងន់ម្នាក់ និងស្រាល៣នាក់ តាមផ្លូវលេខ៦៣ កែង ១៥៤ ក្នុង​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ  ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំម៉ាក CBR  ពណ៌ខ្មៅ ជិះគ្នា២នាក់ តាមផ្លូវលេខ៦៣ ពីជើងទៅត្បូង ដោយជិះលើផ្លូវបញ្រ្ចាសទិស ដៅចរាចរណ៍ ចំណែកម៉ូតូសេ១០០ ស៊េរី៩៣ ពណ៌ក្រហម ជាអ្នករត់ម៉ូតូឌុប បើកដឹកម៉ូយម្នាក់ តាមផ្លូវលេខលេខ១៥៤ ពីលិចទៅកើត ខណៈ មកដល់ចំណុចផ្លូវកែងម៉ូតូ CBR បានជិះទៅបុកចំហៀងកង់ក្រោយ ខាងស្តាំរបស់ម៉ូតូសេ១០០ បណ្តាលឲ្យដួលខ្ទាតចេញពីគ្នា ធ្វើឲ្យអ្នកបើកម៉ូតូសេ១០០រងរបួសធ្ងន់ ៣នាក់ទៀត រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ម៉ូតូធុនធំម៉ាក CBR ប្រុងលើកម៉ូតូជិះរត់គេចតែត្រូវអ្នកឃើញហេតុការណ៍ ចាប់មិនឲ្យជិះចេញទៅ ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅ គ្លីនិកឯកជន ។ ចំណែកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់ ៕

ដោយ៖ ហេង នាង​

Hong-0391

Hong-0392

Related Articles

Back to top button
Close
Close