សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៧​វិច្ឆិកា

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៨ តុលា ២០១៩) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​មានឈ្មោះ​ថា ម៉ាត់​ម៉ូ ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្លាំង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៨ តុលា​នេះ ស្តី​ពី ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩) បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​តាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ ឲ្យ​ឃើញ​ថា មាន​សម្ពាធ​ទាប​សកម្ម​មួយ (Active Low Pressure) កំពុង​ចូល​មក​ដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ព្យុះ​នេះ​នឹង​បន្ថយឥទ្ធិពល​ទៅ​ជា​សម្ពាធ​ទាប​សកម្ម (Active Low) រួច​ចូល​មក​កម្ពុជា​យើង​ភាគ​ខាងត្បូង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​ខាង​មុខ​នេះ  ដែល​ស្ថានភាព​បែប​នេះ​​​ចាប់ពី​ថ្ងៃ​ទី​០១-០៧ ខែវិច្ឆិកា បណ្តា​រាជធានី​ខេត្ត​នានា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន ១- តំបន់​វាលទំនាប​កណ្ដាល តំបន់​មាត់សមុទ្រ និង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គរ​ទៅ​ច្រើន ៕

Related Articles

Back to top button
Close
Close