សាកសពចំនួន ៣៩ត្រូវបានរកឃើញនៅក្នុងកុងតឺណឺនៅអង់គ្លេស
សារព័ត៌មាន Cambodia News/
អង់គ្លេស (២៤ តុលា ២០១៩) ៖ ប៉ូលីសអង់គ្លេសបានធ្វើការស៊ើបអង្កេត ក្រោយពេលសាកសពចំនួន ៣៩ត្រូវបានគេរកឃើញនៅក្នុងឡានកុងតឺណឺមួយគ្រឿងនៅតំបន់ Essex កាលពីព្រឹកថ្ងៃពុធ ហើយអ្នកបើករថយន្តកុងតឺណឺនោះត្រូវបានចាប់ខ្លួនសង្ស័យពីបទឃាតកម្ម។ ជនសង្ស័យអាយុ ២៥ឆ្នាំ មកពីអៀរឡង់ខាងជើង។
ប្រធានគ្រប់គ្រង និងចាត់ចែងនៃប៉ូលិសក្នុងតំបន់ Essex ឈ្មោះ Andrew Mariner បាននិយាយថា ”នេះគឺជាសោកនាដកម្មដែលមនុស្សជាច្រើនបានបាត់បង់ជីវិត។ ការស៊ើបអង្កេតរបស់ពួកយើងកំពុងបន្តធ្វើដើម្បីរកឲ្យដឹងថាមានអ្វីកើតឡើង”។
ប៉ូលីសអង់គ្លេសកំពុងធ្វើកិច្ចការជាមួយនឹងដៃគូពាក់ព័ន្ធដើម្បីស៊ើបអង្កេត ហើយពួកគេជឿជាក់ថា រថយន្តធន់ធ្ងន់ខាងលើមកពីប្រទេសប៊ុលការី និងចូលប្រទេសអង់គ្លេសតាមច្រក Holyhead ប្រទេសវ៉េល៕ ប្រភព៖ Xinhua