​មនុស្ស​បាត់បង់​ជីវិត​ឡើង​ដល់ ៣៥​នាក់ ខណៈ​ព្យុះ​ទី​ហ្វុ​ង Hagibis ​វាយប្រហារប្រទេស​ជប៉ុន

សារព័ត៌មាន​ Cambodia News/

ជប៉ុន (១៤ តុលា ២០១៩) ៖ ក្រុម​មន្ត្រី​ និង​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា​ ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​ពេញ​មួយ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទៅដល់​មនុស្ស​ដែល​ជា​ប់​ដោយ​បំណាក់​ដី ​និង​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​បណ្ដាល​មកពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​ ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់ ​៣៥​នាក់​។

លំនៅឋាន​ចំនួន​ ៣៧៦០០០​ខ្នង​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់ ​និង​លំនៅឋាន ១៤០០០​ខ្នង​ខ្វះ​ទឹក​ប្រើ​ប្រាស់​ ខណៈ​លំនៅឋាន​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ ដោយសារ​កម្លាំង​​ទឹកជំនន់​។ ព្យុះ​ Hagibis បាន​បោះពួយ​ចេញ​ពី​ដីគោក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ​ខណៈ​ដែល​ព្យុះ​នេះ​បាន​បក់​រំលង​រាជ​ធានី ព្យុះ​នេះ​បាន​បន្សល់ទុក​នូវ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​នានា​នៅ​ជុំវិញ​តំបន់​មួយ​ចំនួន​។​

រដ្ឋាភិបាល​បាន​កំណត់​ចំនួន​អ្នក​បាត់បង់​ជីវិត ១៤នាក់​ដោយមាន​មនុស្ស ១១​នាក់​បាត់​ខ្លួន ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុងស្រុក​បាន​និយាយ​ថា ​យ៉ាងហោចណាស់​មាន​មនុស្ស ៣៥នាក់​បាន​បាត់​បង់ជីវិត ហើយ​យ៉ាង​ហោច​ណាស់ ១១នាក់​នៅតែ​បាត់​ខ្លួន​។ ព្យុះ​ទី​ហ្វុ​ង Hagibis ​នេះ​បាន​បោកបក់​ទៅលើ​កោះ​ហុង​ស៊ូ របស់​ប្រទេស​ជប៉ុន​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ដែល​ជា​ព្យុះ​មួយ​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​ ក្នុង​ចំណោម​ព្យុះ​ទី​ហ្វុ​វនា​នា​នៅ​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ ដែល​បាន​នាំ​កម្លាំង​ ២១៦​គីឡូម៉ែត្រ​ក្នុង​ ១​ម៉ោង​៕

Related Articles

Back to top button
Close
Close