ការ​ខូច​ខាត​ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ហ្វ៊ី​លី​ពីន

បើតាមមន្ត្រីទាំងឡាយនៅប្រទេសហ្វ៊ីលី ពីនបានឲ្យដឹងថាចំនួនអ្នកបាត់បង់ជីវិតបណ្តាលមកពីព្យុះទីហ្វុង និងព្យុះត្រូពិច ដែលធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើន សប្តាហ៍មកនេះបានកើនដល់ ១០៩នាក់ហើយ ហើយប្រជាជនប្រមាណ ៣សែននាក់ត្រូវបានជម្លៀសខ្លួនចេញ។

ក្រុមផ្តល់ជំនួយមនុស្សធម៌បានឲ្យដឹងថាមនុស្សជាច្រើននាក់ទៀតនឹងគ្មានទីជម្រក បន្ទាប់ពីរដ្ឋាភិបាលបានប្រកាស ពីផែនការក្នុងការមិនឲ្យប្រជាជនរស់នៅក្នុងទីក្រុងដែលមានសំណង់អាណាធិបតេយ្យមិនរៀបរយបានតាំងនៅ ដីទំនាប នៅផ្នែក ជាច្រើននៃទីក្រុងម៉ានីល ពីព្រោះទឹកជំនន់បានធ្វើឲ្យសំណង់ទាំងនោះគ្មានលំនឹង និងគ្មានសុវត្ថិភាព។

ប្រធានគណបក្ស P-L-M លោក Sonny Melencio បានមានប្រសាសន៍ថាជំងឺ និងមនុស្សច្រើនកកកុញពេកនៅតែជាបញ្ហា ដ៏ធ្ងន់ធ្ងរនៅឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close