សម្តេចតេជោ អញ្ជើញពិនិត្យ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោនៅព្រឹកនេះ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៩ កក្កដា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បាន​អញ្ជើញពិនិត្យការដ្ឋានសាងសង់ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

យោង​តាម​គេហទំព័រ​ហ្វេសប៊ុក ​របស់​សម្ដេច​តេជោ ​ហ៊ុន ​សែន ​បានសរសេរ​ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បានសាងសង់​លើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់។

សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវ​បានសាងសង់​ជា ៣ ដំណាក់កាល​ ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា ​មណ្ឌលកីឡា​ក្នុង​សាល​ មណ្ឌល​កីឡាហែលទឹក, សាល​ហាត់​កីឡា​ប្រយុទ្ធ, អគារ​ស្នាក់នៅ ,អាហា​រដ្ឋា​ន​ ​,ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,សាល​ហាត់​សាច់ដុំ ,សាល​កាយសម្ព័ន្ធ, សាល​កីឡា​បាញ់កាំភ្លើង,មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណីផងដែរ។ 

ការ​សម្រេចចិត្ត​សាងសង់ ​ពហុកីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បីលើកស្ទួយវិស័យកីឡា និង​មួយ​ផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣៕

Related Articles

Back to top button
Close
Close