សិប្បកម្មផលិតទឹកក្រូចក្លែងក្លាយមួយ​កន្លែងក្នុង​ខេត្តកំពង់ធំ​ត្រូវ​​សមត្ថកិច្ច​​ចុះផ្អាក​កម្មភាពផលិត

សារព័ត៌មាន​​ Cambodia News/

ខេត្តកំពង់ធំ (១១ កក្កដា ២០១៩) ៖ ទីតាំងសិប្បកម្មផលិតទឹកក្រូចដាក់មេ ដាក់ល័ក្ខ ចាក់ទឹក មួយកន្លែងដែលគ្មានច្បាប់ផលិតគ្មានអនាម័យ បង្កផលប៉ះពាល់ដល់សុខភាពអ្នកយកទៅទទួលទាន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបចាប់ និងបិទផ្អាកសកម្មភាពផលិត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។​

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រូច ក្លែងក្លាយខាងលើ ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានរួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រោយពីសមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកក្រូចខាងលើ ម្នាក់ៗភ្លឺភ្នែក និងហួសចិត្ត មិននឹកស្មានដល់ទឹកក្រូចរបស់សិប្បកម្ម លឹម ភ័ណ្ឌ ចាក់ទឹក ដាក់ល័ក្ខ ដាក់មេ កូរ បង្ហូរច្រកដបលក់ ចែកចាយ អ្នកស្រុកស្រែចំការ សិស្សសាលាទទួលទាន មិនដឹងប៉ះពាល់សុខភាព សរីរាង្គ ដល់កម្រឹតណានោះទេ៕​

ម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ ត្រូវជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារ មិនដឹងថា ច្បាប់អនុវត្តបែបណាទៅលើម្ចាស់សិប្បកម្ម ផលិតទឹកក្រូច​ធុន​កូរស្ករ ចាក់ទឹក បែបនេះ ពលរដ្ឋមានតែរង់ចាំតាមដានទាំងអស់គ្នា៕ ដោយ ​៖ សហការី​

Related Articles

Back to top button
Close
Close