រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ កម្ពុជាមិនខ្វះទេវាគ្មិនលំដាប់អន្តរជាតិនៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៩) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤មិថុនានេះថា ឆ្លងកាត់ AMS Angkor 2019 យើងឃើញថា កម្ពុជាយើងមិនខ្វះទេ វាគ្មិនលំដាប់អន្តរជាតិ នៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន ក្នុងពេលដែលកាលពី ១៥ ឆ្នាំមុន យើងរាប់បាននៅលើម្រាមដៃទាំង ២ របស់យើង ។ នេះជាមោទនភាព របស់កម្ពុជា និង កុលបុត្រកម្ពុជាគ្រប់រូប។
ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី កឺបន្ទាប់ពីកិច្ច ប្រជុំកំពូល លើកទី១៦ វិស័យផ្សព្វផ្សាយ និងព័ត៌មានដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បញ្ចប់ទៅប្រកបដោយជោគជ័យ យ៉ាងធំធេង៕