ពលរដ្ឋជាង៧០នាក់នៅព្រៃវែងធ្លាក់ខ្លួនឈឺ សង្ស័យពុលអាហារ

​សារព័ត៌មាន​ Cambodia News/

អធិការស្រុកព្រះស្ដេច លោក ជ័យ សេងហ៊ាង បានអោយ​ដឹង​ថា កាលពីម្សិលមិញ នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជាង៧០នាក់ធ្លាក់ខ្លួនឈឺបន្តបន្ទាប់ កាលពីព្រឹកម្សិលមិញ សង្ស័យពុលអាហារ ។ លោកបន្ថែមថា ក្នុងករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ ដោយថា សំណាកដែលក្រសួងសុខាភិបាលយកទៅពិនិត្យមិនទាន់ទទួលបានលទ្ធផល។

ទោះយ៉ាងណានៅលើហ្វេសប៊ុករបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ពលរដ្ឋទាំងនោះពុលនំបញ្ចុក។​ ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាល លោក អាំង ហុកស្រ៊ុនអះអាងថា កាលពីឆ្នាំ២០១៨កន្លងទៅ មានអ្នកជំងឺដោយសារពុលចំណីអាហារចំនួន២០៣នាក់ និងស្លាប់ ១២នាក់៕

Related Articles

Back to top button
Close
Close