ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំពី​ការត្រៀមជួយសង្គ្រោះពេល​មាន​គ្រោះទឹកជំនន់​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​​ (៤ មិថុនា ២០១៩) ៖ ក្រសួងសុខាភិបាល​បានបញ្ជាក់ ដល់​សាធារណជន ទាំងអស់​ថា ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យមាន ការផ្លាស់ប្ដូរ​រដូវ​កាល និង​បង្ក​ឲ្យ​កើតមាន​ជា​ញឹកញាប់ នូវ​គ្រោះធម្មជាតិ រលក​កម្ដៅ ផ្គរ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​គ្រោះរាំងស្ងួត ដែល​គ្រោះមហន្តរាយ​ទាំងនេះ បង្ក​នូវ​ផលប៉ះពាល់​ខូចខាត ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់​សុខភាព និង​ស្លាប់​អត់​បងជីវិត​ប្រជាជន​។

យោងតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ បាន​បញ្ជាក់ថា ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បបរមា នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាល ពី​គ្រោះធម្មជាតិ ពិសេស​គ្រោះទឹកជំនន់ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​​ប្រុង​ប្រយ័ត្តអោយ​ខ្អស់​។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​បន្ថែមថា ទាំង​មុនពេល ក្នុងពេល និង​ក្រោយពេល ទឹកជំនន់ ប្រសិនបើ​លោកអ្នក មាន​បញ្ហា​សុខភាព សូម​ស្វែងរក​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព ក្បែរ​ទីទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។

ក្រសួងសុខាភិបាល បានដែរ​នាំ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ទាំងអស់​ឲ្យ​ត្រៀមលក្ខណៈ រួចជាស្រេច នូវ​ឱសថ បរិក្ខារ​ពេទ្យ សេរ៉ូម​ប្រឆាំង​ពិសពស់ សម្រាប់​ជួយ​អន្តរាគមន៍ នៅពេល​មាន​ពស់​ចឹក ព្រមទាំង​ត្រៀម ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដែលមាន បញ្ហា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ និង​ទាន់ពេលវេលា ៕

 

 

Related Articles

Back to top button
Close
Close