(​ប.ស.ស) ​អំ​ពាវ​​នាវ​​ដល់​​អ្នក​​បើក​​បរ​​ដឹក​​​កម្ម​ករ​​ឲ្យ​​មាន​​ការ​​ប្រុង​​ប្រយ័ត្ន​ក្នុង​​ឱកាស​​​​បុណ្យ​​ចូល​​ឆ្នាំ​​​​​​​

សារព័ត៌មាន Cambodia News/

ដោយ៖ ហេង នាង​/

ភ្នំ​ពេញ (៣១ មីនា ២០១៦) ៖ ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចណ៍​ផ្លូវ​គោកសម្រាប់​គាំ​ពារ​កម្ម​ករ​ និយោជិតនៃ​បេឡា​ជាតិ​របប​សន្តិសុខសង្គម​ (​ប.ស.ស) ​បាន​ចេញ​សេចក្តី​អំ​ពាវ​នាវ​ដល់​អ្នក​បើក​បរ​ដឹក​ជញ្ជូន​កម្ម​ករ​និយោ​ជិត ​ទាំង​អស់​ពេល​ធ្វើ​​ដំ​ណើរ​ទៅ​ និង​ពេល​ធ្វើ​ដំ​ណើរ​ត្រឡប់​ពី​ស្រុក​កំ​ណើរ​វិញ​ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្នខ្ពស់​ និង​សូម​ឲ្យ​ធ្វើ​ដំ​ណើរ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ឱកាស​​​បុណ្យ​ចូល​ ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។

លិខិត ​ចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា​ ឆ្នាំ​២០១៦ របស់​ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចណ៍​ផ្លូវ​គោកសម្រាប់​គាំ​ពារ​កម្ម​ករ​ និយោជិតនៃ​បេឡា​ជាតិ​របប​សន្តិសុខសង្គម​ ដែល​បាន​ធ្វើ​ការ​អំ​ពាវ​នាវ​នោះ​បាន​បញ្ជាក់​​ថា ដើម្បី​ចូល​រួម​ទប់​ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចណ៍ ​អ្នក​បើក​បរ​ដឹក​ជញ្ជូន​កម្ម​ករ​និយោ​ជិតទាំង​អស់​ត្រូវ​អនុវត្តនូវ​វិធាន​ ការ​ដូច​ជា​៖ ត្រូវ​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​ ដែល​ធ្វើ​ដំ​ណើរ​តាម​ម៉ូតូ​ ពាក់​ខ្យែក្រវាត់​ពេល​បើក​បរ​រថ​យន្ត​ ឫធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ កុំ​បើក​បរ​ហួស​ល្បឿន​កំ​ណត់​ ជា​ពិសេស​បើកបរ​កុំ​ពិសាគ្រឿង​ស្រវឹង​ជា​ដើម​៕

4

Capture

Related Articles

Back to top button
Close
Close