សម្ដេចតេជោ បង្ហាញគោលនយោបាយរបស់កម្ពុជាដើម្បីទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀត
សារព័ត៌មាន Cambodia News /
ភ្នំពេញ (២៩ ឧសភា ២០១៩) ៖ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥នេះ នាទីក្រុងតូក្យូប្រទេសជប៉ុន ព្រឹកថ្ងៃទី២៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមនៅក្នុងសិក្ខាសាលាស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីតំណាងក្រុមហ៊ុននានានៅក្នុងប្រទេសជប៉ុនជាច្រើន។
នៅក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បង្ហាញនូវគោលនយោបាយឧស្សាហកម្មជាអាទិភាពចំនួន 5 ចំណុចដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យមានការចាប់អារម្មណ៍ចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថាទស្សនកិច្ចការងារ របស់សម្ដេចតេជោហ៊ុនសែននៅប្រទេសជប៉ុន នឹងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកលិខិតប្តូរសារចំនួនពីរដែលនាំមកនូវ ជំនួយឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្សនិងការសាងសង់ផែកុងតឺន័រនៅខេត្តព្រះសីហនុដែលមានថវិកាសរុបជាង 500 លានយ៉េនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត៕