ឃាត់ខ្លួន​ជន​ម្នាក់​ប្រហើ​ន​ហ៊ាន​ជក់​គ្រឿងញៀន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​

សារព័ត៌មាន​ Cambodia News/

បាត់ដំបង​ (២៤ កក្កដា ២០១៧) ៖ ​កម្លាំង​នគរបាល​បាន​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​ប្រហើ​ន​ហាន​ជក់​គ្រឿងញៀន​ថត​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​កំពុង​ប្រើប្រាស់​ថ្នាំញៀន​ហើយ​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Sethyka ប​ង្អូ​ត​គេឯង​បាន​មួយថ្ងៃ​ ក៏​ត្រូវ​កម្លាំង​ស្នងការ​ខេត្ត​ធ្វើការ ឃាត់ខ្លួន​បាន​នៅ​នឹង​ផ្ទះ​របស់​ជននេះ ស្ថិតនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​កាលពី​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០១៧ ។​

​លោក​ប្រធាន​ក្រុម​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​សុខ​ហៅ​តឿ​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​ជននេះ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​របស់ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព​ប្រើប្រាស​ថ្នាំញៀន​។​ក្រោយពី​ឃើញ​ឃ្លី​ប​វីដេអូ​ដ៏​ព្រហើន​របស់​ជននេះ​បាន​មួយថ្ងៃ​ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​លើ​អា​ខោ​ន​នោះ រហូត​តំណ​ត់​អត្តសញ្ញាណ​​និង​ទីតាំង​បាន ក៏​ឈានដល់​ការឃាត់ខ្លួន​ជននេះ​តែម្ដង​៕

3

 

 

 

Related Articles

Back to top button
Close
Close