នៅថ្ងៃអាទិត្យនេះសង្កាត់ចំនួន៩ ក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ភ្លើង ៨ម៉ោង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មីនា ២០១៩) ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើង នៅតាមតំបន់មួយចំនួន នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
តំបន់ភ្លើងមួយចំនួនដែលនឹងត្រូវផ្អាកការផ្គង់ផ្គង់ភ្លើងរួមមាន៖ សង្កាត់ទួលសង្កែទី២, គីឡូម៉ែត្រលេខ៦, ឃ្មួញ, ក្រាំងធ្នង់, សំរោងក្រោម, ត្រពាំងក្រសាំង, គោករកា, កោះដាច់ និងបាក់ខែង។ ក្រៅពីនេះ រួមមាន ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង៕