សម្តេចតេជោ អញ្ជើញបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក នៅរសៀលថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ថ្ងៃ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា នេះ ។
ពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ ស.ស.យ.ក ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកាឆ្នាំ២០១៨ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាជិក សមាជិកា មកពីទូទាំង២៥ រាជធានី-ខេត្តប្រមាណ ១.៣០០នាក់។
ក្នុងទិសដៅការងារបន្ដដែលបានដាក់ចេញ ស.ស.យ.ក ប្ដេជ្ញាបន្ដអនុវត្ត «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុ ភូមិ» ដែលភ្ជាប់ក្នុងឧប សម្ព័ន្ធនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតសមាគមយុវជនកម្ពុជា ឆ្នាំ ២០១២ និងដែលត្រូវធ្វើបច្ចុប្បន្នភាពជាផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០១២-២០២៣ ។ ផែនការយុទ្ធសាស្ដ្រ «ចលនាយុវជនក្នុងបុព្វហេតុមាតុភូមិ» នេះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ស្របតាមវិវត្ដន៍ជាក់ ស្ដែងនៃសង្គមជាតិដោយគណៈកម្មាធិការកណ្ដាល ស.ស.យ.ក។
តាមរយៈមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៤ ស.ស.យ.ក បានសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលចំនួន១៥រូបបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំនៅក្នុងអង្គការចាត់តាំងដែលមានអាយុកាល ៤០ ឆ្នាំមកនេះ។
បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជាមានសមាជិកគណៈកម្មាធិការកណ្តាលសរុប១៤២រូបដែលទើបនឹងបោះ ឆ្នោតបន្ថែម៤៣ រូប ។ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលបូកបញ្ចូលសមាជិកថ្មី១៥ រូបទៀតដូច្នេះសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលកើនដល់៣៥រូប ។
ស.ស.យ.ក នឹងជំរុញបន្ដពង្រីករចនាសម្ព័ន្ធនិងក្រុមការងារ ស.ស.យ.ក ឲ្យបានសម្រេចតាមលក្ខនិ្ដកៈរបស់ខ្លួនដើម្បីជាមូលដ្ឋានក្នុងការ ពង្រីកសកម្មភាពនិងជំរុញបេសកកម្មបុព្វហេតុរបស់ ស.ស.យ.ក ឲ្យកាន់តែបានទូលំទូ លាយនិងជ្រាបដល់បេះដូងរបស់យុវជននៅតាម បណ្ដាមូលដ្ឋាននានាក្នុងប្រទេស ៕